បណ្តាញសង្គម

ព្រឹទ្ធសភាបារាំង អនុម័តវិធានការ COVID-19 ចុងក្រោយបំផុត និងប័ណ្ឌចាក់វ៉ាក់សាំង

 ព្រឹទ្ធសភាបារាំង បានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ (១៣ មករា) នូវវិធានការចុងក្រោយរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវីរុសកូវីដ-១៩ រួមទាំងប័ណ្ឌចាក់វ៉ាក់សាំង ដែលបានជួបប្រទះការប្រឆាំងមួយចំនួនក្នុងចំណោមសាធារណជន បន្ទាប់ពីការរិះគន់យ៉ាងចាស់ដៃរបស់លោកប្រធានាធិបតី Emmanuel Macron ទៅលើអ្នកមិនបានចាក់វ៉ាក់សាំង។

ព្រឹទ្ធសភា បានគាំទ្រវិធានការ និងច្បាប់សម្រាប់ប័ណ្ឌចាក់វ៉ាក់សាំង ដោយសម្លេង 249 គាំទ្រ ធៀបនឹងសម្លេង 63 ប្រឆាំង។ ច្បាប់នេះ ត្រូវបានអនុម័តរួចហើយកាលពីដើមខែនេះ ដោយសភាជាន់ទាបរបស់ប្រទេសបារាំង។

លោក Macron និងសមាជិកនៃគណបក្ស La Republique En Marche ដែលជាគណបក្សកាន់អំណាចរបស់លោក បានបង្កើនល្បឿនយុទ្ធនាការរបស់ពួកគេនៅឆ្នាំនេះ ប្រឆាំងនឹងអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ខណៈដែលប្រទេសបារាំង កំពុងប្រយុទ្ធប្រឆាំងនឹងរលកទីប្រាំនៃមេរោគ។

លោក Macron បានប្រាប់កាសែត Le Parisien នៅខែនេះថា លោក ចង់ "វាយប្រហារ" មនុស្សដែលមិនបានចាក់វ៉ាក់សាំង ដោយធ្វើឱ្យជីវិតរបស់ពួកគេស្មុគស្មាញ ដូច្នេះចុងក្រោយពួកគេ នឹងព្រមចាក់វ៉ាក់សាំង។

គ្រូបង្រៀនជនជាតិបារាំង ក៏នឹងលាឈប់ពីការងារជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ផងដែរ ជុំវិញអ្វីដែលពួកគេនិយាយថា ជាការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយរួមសម្រាប់សាលារៀន ដើម្បីគ្រប់គ្រងជំងឺរាតត្បាត ឬការពារសិស្ស និងបុគ្គលិកឱ្យបានត្រឹមត្រូវពីការឆ្លង។

គិត្រឹមថ្ងៃពុធ ប្រទេសបារាំង មានករណីឆ្លង COVID-19 ថ្មីចំនួន ៣៦១.៧១៩ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ និងមានអ្នកស្លាប់ចំនួន ២៤៦ នាក់ទៀតនៅក្នុងមន្ទីរពេទ្យ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃព្រហ.។