បណ្តាញសង្គម

មន្ទីរបញ្ចកោណ៖ ទឹកប្រាក់ ៣ពាន់លានដុល្លារ បានពីការលក់ យន្ដហោះចម្បាំងទំនើប ឲ្យជប៉ុន

វ៉ាស៊ីនតោន ៖ យោងតាមក្រសួង ការពារជាតិ អាម៉េរិក នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះ

 បានឲ្យដឹងថា រដ្ឋាភិបាលរបស់ខ្លួន បានជូន ដំណឹង ទៅ កាន់សភាថា សក្ដានុពលនៃ ទឹកប្រាក់ចំនួន ៣ពាន់លាន ដុល្លារ នឹងបានមកពីការលក់ យន្ដហោះ ចម្បាំង ប្រភេទ Osprey និងសម្ភារៈ ជំនួយផ្សេងទៀត ទៅឲ្យប្រទេស ជប៉ុន ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥ នេះបន្ថែម ទៀតថា អ្នកនាំ ពាក្យមន្ទីរ បញ្ចកោណ លោក ស្ទេវេន វ៉ារ៉ែន បានថ្លែង ទៅកាន់ក្រុម អ្នកកាសែតថា យន្ដហោះ ចម្បាំង ប្រភេទនេះ ត្រូវបានគេប្រើប្រាស់សម្រាប់ កិច្ចការពារសុវត្ថិភាពសន្ដិសុខរបស់ជប៉ុន។ ភ្នាក់ងារសហប្រតិបត្តិការផ្នែកការពារសន្តិសុខបានឲ្យដឹងថា សំណើលក់នេះ “នឹងលើកកំពស់ សមត្ថភាព ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ របស់កងកម្លាំងស្វ័យ ការពារជប៉ុនបានយ៉ាងខ្លាំង និងគាំទ្រដល់ ប្រតិបត្តិការដែនគោកនិងជើងអាកាស”។ ជប៉ុនមានគម្រោងទិញ និងដាក់ពង្រាយ យន្ដហោះចម្បាំង Ospreys ចំនួន ១៧គ្រឿង នៅព្រលានយន្តហោះ សាហ្គា ភាគនិរតីប្រទេស៕

ដកស្រងពី៖ដើមអម្ពិល