បណ្តាញសង្គម

អាមេរិក និងចិន សន្ទនាគាស្តីពីអ៊ុយក្រែន ជំរុញឱ្យមានការបន្ធូរបន្ថយ និងស្ងប់ស្ងាត់

 ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិកថា ខ្លួន ចង់ឃើញភាគីទាំងអស់ ដែលពាក់ព័ន្ធបញ្ហា អ៊ុយក្រែន ឲ្យរក្សាភាពស្ងប់ស្ងាត់ និងជៀសវាងបង្កើនភាពតានតឹង ខណៈដែលសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើការបន្ធូរបន្ថយសភាពការណ៏កុំឲ្យកាន់តែខ្លាំង និងបានព្រមានពីហានិភ័យសន្តិសុខ និងសេដ្ឋកិច្ចពីការឈ្លានពានរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយគ្នាអំពីអ៊ុយក្រែន តាមទូរស័ព្ទកាលពីល្ងាចថ្ងៃពុធ។ រុស្ស៊ី ដែលបាននិងកំពុងកសាងកម្លាំងនៅតាមព្រំដែនអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកហើយនោះ បានទាមទារឲ្យ NATO ដកទ័ព និងសព្វាវុធពីអឺរ៉ុបខាងកើត និងរារាំងអ៊ុយក្រែនដែលជាអតីតរដ្ឋសូវៀត មិនឲ្យចូលរួមក្នុងសម្ព័ន្ធភាពជារៀងរហូត។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO បានច្រានចោលជំហរនោះ ប៉ុន្តែនិយាយថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាលើប្រធានបទផ្សេងទៀត ដូចជាការគ្រប់គ្រងអាវុធ និងវិធានការកសាងទំនុកចិត្ត។ សន្តិសុខសកល និងហានិភ័យសេដ្ឋកិច្ច ដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀត ប្រឆាំងនឹងអ៊ុយក្រែន បានលើកមកនៅក្នុងកិច្ចពិភាក្សានេះ។

សហរដ្ឋអាមេរិក បានព្រមានរុស្ស៊ីកុំឱ្យឈ្លានពានអ៊ុយក្រែន ហើយបានជំរុញឱ្យប្រទេសទាំងពីរត្រលប់ទៅកាន់កតិកាសញ្ញា ដែលត្រូវបានគេស្គាល់ថា Minsk I និង Minsk II ដែលបានចុះហត្ថលេខាក្នុងឆ្នាំ 2014 និង 2015 រៀងៗខ្លួន ដើម្បីបញ្ចប់សង្គ្រាមជនផ្តាច់ខ្លួន ពីសំណាក់វាគ្មិនរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។

ប្រទេសចិន បាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ខណៈដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក បាននិងកំពុងកើនឡើងជុំវិញបញ្ហាជាច្រើន ចាប់ពីពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស ការទាមទារដែនសមុទ្ររបស់តៃវ៉ាន់ និងការអះអាងដែនទឹករបស់ចិន។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលសហរដ្ឋអាមេរិក បានគំរាមដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 4 ខែកុម្ភៈ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃព្រហ.។