បណ្តាញសង្គម

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៧៧លាន ៧៩ម៉ឺននាក់ ស្លាប់ជាង ៥លាន ៦៩ម៉ឺននាក់ និងជាសះស្បើយជាង ២៩៨លាន ៩៥ម៉ឺននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៧៧, ៧៩៨,២៩៧នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៦៩១,៥៥១នាក់ និងជាសះស្បើយឡើងវិញ ២៩៨,៩៥១,០២០នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧៦,២២២,២១៥នាក់ ស្លាប់ចំនួន ៩១០,១០៤នាក់ និងជាសះស្បើយចំនួន ៤៦,២៤២,២២២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤១, ៤៦៦,៧១១នាក់ ស្លាប់ចំនួន ៤៩៦,២៦៨នាក់ និងជាសះស្បើយ ៣៩,២១៨, ៣៧៥នាក់។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។

ប្រេស៊ីល មានអ្នកឆ្លង ២៥, ៤៥៤,១០៥នាក់ ស្លាប់ ៦២៧,៣៦៥នាក់ និងជាសះស្បើយ ២២,១៩៦,៤៤២នាក់។ ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

 

ដកស្រង់ពី៖ Fresh News