បណ្តាញសង្គម

ការសម្លាប់គ្រូអាចារ្យនៅប៉ាគីស្ថាន ធ្វើឲ្យមានការភ័យខ្លាចក្នុងសហគមន៍គ្រីស្ទាន

ការសម្លាប់គ្រូអាចារ្យគ្រិស្តសាសនានៅក្នុងទីក្រុង Peshawar បានធ្វើឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកកាន់សាសនាគ្រឹស្តក្នុងស្រុក និងបាននាំយកមកវិញនូវការចងចាំដ៏ឈឺចាប់នៃការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយរបស់ប្រទេសប៉ាគីស្ថាន ទៅលើសហគមន៍នៅក្នុងទីក្រុងតែមួយ។

ខ្មាន់កាំភ្លើង បានបាញ់សម្លាប់គ្រូគង្វាល William Siraj និងធ្វើឱ្យរបួសដល់បព្វជិតគ្រិស្តសាសនិកម្នាក់ទៀត ខណៈដែលពួកគេ បានបើកឡានចេញទៅផ្ទះ បន្ទាប់ពីចប់ពិធីបុណ្យមួយកាលពីថ្ងៃអាទិត្យ នៅឯព្រះវិហារតូចមួយនៅជាយក្រុង Peshawar ។

ពិធីបុណ្យ ដែលចូលរួមដោយអ្នកកាន់ទុក្ខរាប់រយនាក់ ត្រូវបានធ្វើឡើងនៅវិហារ All Saints Church ក្នុងទីក្រុង Peshawar ដែលជាកន្លែងនៃការបំផ្ទុះគ្រាប់បែកអត្តឃាតភ្លោះ ដែលបានសម្លាប់អ្នកគោរពបូជាជាច្រើននាក់ក្នុងឆ្នាំ 2013។

បន្ទាប់ពីការទម្លាក់គ្រាប់បែក សហគមន៍គ្រិស្តបរិស័ទតូចមួយ បានបង្កើតព្រះវិហារតូចមួយនៅជាយក្រុង Peshawar ក្នុងឆ្នាំ 2014 ហើយបានដាក់ឈ្មោះវាថា "ព្រះវិហារ Martyrs នៃពួកបរិស័ទទាំងអស់" ក្នុងការចងចាំពីការវាយប្រហារនោះ។

លោកគ្រូគង្វាល Siraj ត្រូវបានគេកំណត់គោលដៅ បន្ទាប់ពីលោក បានចូលរួមពិធីបុណ្យប្រមូលផ្តុំកាលពីថ្ងៃអាទិត្យ នាព្រះវិហារចងចាំនោះ ។ មិនទាន់មាននរណាម្នាក់ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើលោកគ្រូគង្វាល Siraj នៅឡើយទេ ប៉ុន្តែវាកើតឡើង ចំពេលមានការកើតឡើងវិញនៃការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងប្រទេសប៉ាគីស្ថាន ដែលភាគច្រើនជាមូស្លីម ជាពិសេសនៅតាមព្រំដែនភាគខាងលិចរបស់ប្រទេសជាមួយអាហ្វហ្គានីស្ថាន។

សង្ឃរាជប្រូតេស្ដង់ Humphrey Sarfaraz ដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់គ្រូគង្វាល Siraj បានប្រាប់រ៉យទ័រថា លោក បានស្នើសុំឱ្យមន្ត្រីប៉ូលីសកំពូលក្នុងតំបន់ រៀបចំសន្តិសុខបន្ថែមទៀតសម្រាប់បព្វជិតគ្រិស្តសាសនា និងពង្រឹងការល្បាតសម្រាប់សេវាថ្ងៃអាទិត្យ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានចេញរបាយការណ៍មួយក្នុងខែនេះថា សាសនាភាគតិចនៅក្នុងប្រទេសប៉ាគីស្ថាន នៅតែបន្តប្រឈមមុខនឹងអំពើហឹង្សា ខណៈដែលអាជ្ញាធរបរាជ័យក្នុងការផ្តល់ការការពារគ្រប់គ្រាន់ ឬឃុំខ្លួនជនល្មើស នេះបើតាមការផ្សាយរបស់ CNA/ Reuters នៅព្រឹកថ្ងៃអង្គារនេះ។