បណ្តាញសង្គម

ចំនួនអ្នកបាត់ខ្លួនក្នុងគ្រោះបំណាក់ដីនៅអេក្វាឌ័រ ឡើងដល់៦នាក់ និងស្លាប់២៤នាក់

 អភិបាលរដ្ឋធានី Quito នៃប្រទេសអេក្វាឌ័រ បានកែប្រែចំនួនអ្នកបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី កាលពីយប់ថ្ងៃចន្ទ (ទី 2 ខែកុម្ភៈ) ពីចំនួន 12 នាក់ មកត្រឹមចំនួន៦នាក់វិញ ទោះបីជាការងារជួយសង្គ្រោះ នៅតែកំពុងបន្ត ខណៈអ្នកស្លាប់ មានចំនួន 24 នាក់ក៏ដោយ។

ភ្លៀងធ្លាក់ដ៏អាក្រក់បំផុតរបស់អេក្វាឌ័រក្នុងរយៈពេលជិតពីរទសវត្សរ៍ បានគ្របដណ្ដប់លើទំនប់ទឹកនៅជិតសង្កាត់នៃវណ្ណះកម្មករនសទីក្រុង La Gasca និង La Comuna ដោយបានបញ្ជូនភក់ និងថ្ម ធ្លាក់មកលើលំនៅដ្ឋាន និងផ្លូវនានា។

អភិបាលក្រុង Santiago Guarderas បានប្រាប់អ្នកយកព័ត៌មានថា ចំនួនអ្នករបួស បានកើនឡើងដល់ 52 នាក់ ហើយការងារជួសជុល នឹងចាប់ផ្តើមលើផ្ទះ ដែលរងផលប៉ះពាល់រាប់សិបខ្នង។ប្រទេសអេក្វាឌ័រ កំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ជាច្រើន ដែលបណ្តាលឱ្យទឹកទន្លេហូរហៀរ និងប៉ះពាល់ដល់ផ្ទះសម្បែង និងផ្លូវថ្នល់រាប់រយខ្នង។

ភ្លៀងធ្លាក់ក្នុងទីក្រុង Quito កាលពីថ្ងៃចន្ទនោះ គឺស្មើនឹង ៧៥ លីត្រក្នុងមួយម៉ែត្រការ៉េ។ វីដេអូ ដែលទទួលបានដោយ Reuters បានបង្ហាញបុរសម្នាក់ ដែលកំពុងតស៊ូរំដោះខ្លួនចេញពីទឹកភក់ បានប្រញាប់ប្រញាល់ចុះតាមដងផ្លូវលំនៅឋានមួយកាលពីថ្ងៃចន្ទ មុនពេលលោកត្រូវបានទឹកហូរនាំទៅជាមួយ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃព្រហ.នេះ។