បណ្តាញសង្គម

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៨៥លាន ៣៦ម៉ឺននាក់ ស្លាប់ជាង ៥លាន ៧១ម៉ឺននាក់ និងជាសះស្បើយជាង ៣០៥លាន ៤១ម៉ឺននាក់!

  (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៨៥, ៣៦៧,១០៨នាក់ហើយ។

ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៧១៩,០១៤នាក់ និងជាសះស្បើយឡើងវិញ ៣០៥,៤១៣,៤២៩នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧៦,៨៨២,២៩០នាក់ ស្លាប់ចំនួន ៩១៧,៦០០នាក់ និងជាសះស្បើយចំនួន ៤៧,១១២,៦២០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤១, ៨០៣,៣១៨នាក់ ស្លាប់ចំនួន ៤៩៨,៩៨៧នាក់ និងជាសះស្បើយ ៣៩,៧៧០, ៤១៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៥, ៨១៣,៦៨៥នាក់ ស្លាប់ ៦២៩,០៧៨នាក់ និងជាសះស្បើយ ២២,៤៦៤,០២៩នាក់។

ដកស្រង់ពី៖ Fresh News