បណ្តាញសង្គម

អាមេរិក៖ គ្រាន់តែបញ្ហារឿង កន្លែងចតម៉ូតូសោះ បាញ់គ្នាស្លាប់អស់៩នាក់

ហួស្តុន ៖ អាជ្ញាធរ រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កំពុងតែធ្វើការ ស៊ើបអង្កេត ទៅលើជម្លោះ រវាងក្រុមបងធំ ដែលបានបាញ់ ប្រហារគ្នា នៅភោជនីយដ្ឋាន វ៉ាកូ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ដែលបានបណ្តាល ឲ្យមនុស្សស្លាប់ ០៩នាក់ និង របួស ១៨នាក់ ផ្សេងទៀត ថាតើបណ្តាលមកពី ជម្លោះរឿង ដណ្តើមកន្លែង ចតយានយន្ត ដូចការអះអាង ដែរឬយ៉ាងណានោះ ។

សារព័ត៌មាន ហ្វក របស់អាមេរិក ចេញផ្សាយនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ នេះទៀតថា ប៉ូលិស រដ្ឋតិចសាស់ បានធ្វើការ សាកសួរសាក្សី មួយចំនួន ដែលបានឃើញ ហេតុការណ៍ផ្ទាល់ ដោយពួកគេទាំងនោះ បានអះអាង ដូចៗគ្នាថា ក្រុមទំនើង ជិះសុទ្ធតែម៉ូតូធំ បានប្រមូលផ្តុំគ្នា ប្រមាណជិត ២០០នាក់ ដែលមកពី ក្រុមផ្សេងៗគ្នា ហើយមកឈប់ កកកុញនៅទីតាំង កើតហេតុខាងលើនេះ រួចហើយជម្លោះ ក៏កើតឡើង តែម្តង ។

ក្រោយកើតហេតុ ប៉ូលិសបានចាប់ខ្លួន ក្រុមមនុស្សទំនើង បានជាង ១៧០នាក់ យកទៅដាក់គុក ដាច់ដោយឡែកពីគ្នា ដើម្បីរង់ចាំ ការសួរចម្លើយ ។ ភ្នាក់ងារ FBI  ដែលចូលរួមតាមដាន ក្នុងរឿងនេះ បានអះអាងថា ក្រុមបង្កជម្លោះ ខាងលើនេះ គឺសមាជិក របស់ពួក Bandidos និង Cossacks ដែលក្រុមជំនួញ ដ៏មានឥទ្ធិពល ក្នុងតំបន់ ។ វាអាចមានរឿង ផ្សេងទៀត ពាក់ព័ន្ធ នឹងការមិនព្រម បង់លុយឲ្យគ្នា ទៅវិញទៅមក ក៏អាចថាបានដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល