បណ្តាញសង្គម

ក្រុមឧទ្ទាម IS រឹបអូស បានតំបន់ព្រំដែនចុងក្រោយ រវាងស៊ីរី និងអ៊ីរ៉ាក់

ដាម៉ាស ៖ បើតាមក្រុមអ្នកតាមដាន ស្ថានការណ៍បានឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម (IS) បានរឹបអូសប៉ុស្តិ៍ព្រំដែន ដែលជាចំណុច ត្រួតពិនិត្យចុងក្រោយ រវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ បានហើយ ដែលនេះ ជាការ រីកចម្រើនថ្មីមួយទៀត របស់ក្រុមឧទ្ទាម ក្នុងប្រទេសទំាងពីរនេះ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០១៥ បានឲ្យដឹង ដោយផ្អែកតាមក្រុម អង្កេតការណ៍ សិទ្ធិមនុស្សស៊ីរីថា ក្រុមភេរវករ IS ដណ្តើមបានតំបន់ al-Tanf ដែលជាចំណុចព្រំដែន ឆ្លងកាត់ទឹកដីវាល ខ្សាច់រវាងស៊ីរី និងអ៊ីរ៉ាក់ បន្ទាប់ពីកងកម្លាំង រដ្ឋាភិបាលស៊ីរី បានដកចេញពីតំបន់នោះ ។

ជាមួយនឹងតំបន់ព្រំដែន al-Tanf ដែលធ្លាក់ចូលកណ្តាប់ដៃ ក្រុមឧទ្ទាមនេះដែរ កងកម្លំាងស៊ីរី ក៏បានបាត់បង់ច្រកព្រំ ដែន ដែលឆ្លងទៅអ៊ីរ៉ាក់ ទំាងអស់ផងដែរ ខណៈក្រុមឧទ្ទាម IS ចូលកាន់កាប់ ចំណុចឆ្លងកាត់ ប៊ូកាម៉ាល់ ស្ថិតនៅខេត្ត ដេអាល់ស៊ូ ភាគខាងកើតស៊ីរី ។

ចំណែកកាលពីខែមុន ស៊ីរីក៏បានរបូត ចំណុចព្រំដែន ណាស៊ីប ដែលជាចំណុចឆ្លងទៅ កាន់ប្រទេស ហ្ស៊កដានី ចូលក្នុងកណ្តាប់ដៃ ក្រុមឧទ្ទាមអាល់កៃដាទៀត ៕

 

ដកស្រង់ពី៖ ដើមអម្ពិល