បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ មនុស្សជាង ៤,៩០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨៣នាក់ស្លាប់ ក្នុង១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៤,៩០៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៨៣នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨០,៩១៧,៥២២រណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៨៤,០២០នាក់ និងជាសះស្បើយឡើងសរុបជាង ៥៤.៧៥លាននាក់។សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៥៥លានដូស ក្នុងនោះប្រជាជន ២៥៤លាននាក់ (៧៧.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៥.២៧លាននាក់ (៦៥.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩៤.៩២លាននាក់ (២៨.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕

ដកស្រង់ពី៖ Fresh News