បណ្តាញសង្គម

លោក ហ្សេលេនស្គី ស្នើឱ្យអង់គ្លេសផ្ដល់ជំនួយ និងការគំាទ្របន្ថែមដល់អ៊ុយក្រែន (Video inside)

(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានអំពាវនាវឲ្យចក្រភពអង់គ្លេស ជួយអ៊ុយក្រែនបន្ថែមទៀត ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី ហើយដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូឱ្យកាន់តែខ្លាំងទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

ថ្លែងទៅកាន់សភាអង់គ្លេស លោកហ្សេលេនស្គី បានលើកឡើងពីការវិវន្តន៍នៃស្ថានភាព ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារ និងបង្ហាញរបាយការណ៍ពីប្រភេទសពា្វវុធរបស់រុស្ស៊ី. ការស្លាប់របស់ជនស៊ីវិល, រួមទាំងបញ្ហាកង្វះអាហារ និងទឹកសម្រាប់មនុស្សជាច្រើន។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Jonhson) ផងដែរដែលបាននាំមុខក្នុងការ ស្វែងរក និងផ្តល់ជំនួយ ខណៈដែលលោកអំពាវនាវដល់អង់គ្លេស និងប្រទេសលោកខាងលិចឱ្យបន្តកិច្ចការងារនេះតទៀត៕

ដកស្រង់ពី៖ Fresh News