បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេសកាតា ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូនកាលពីថ្ងៃអាទិត្យ

 ប្រភពមួយដែលដឹងពីដំណើរទស្សនកិច្ចនេះ បាននិយាយថា រដ្ឋមន្ត្រីការបរទេសកាតា បានធ្វើដំណើរទៅក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ (១៣ មីនា) ដើម្បីពិភាក្សាអំពីកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ និងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

លោក Sheikh Mohammed Abdulrahman Al-Thani ដែលមកពីប្រទេសផលិតឧស្ម័ន គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នឹងជួបជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov ។

កិច្ចពិភាក្សារយៈពេល 11 ខែនៅទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ 2015 ប្រឈមមុខនឹងការដួលរលំ បន្ទាប់ពីការទាមទាររបស់រុស្ស៊ីនៅនាទីចុងក្រោយ បានបង្ខំឱ្យមហាអំណាចពិភពលោក ផ្អាកការចរចា ទោះបីជាមានអត្ថបទ ដែលបានបញ្ចប់យ៉ាងទូលំទូលាយក៏ដោយ។

រុស្ស៊ី ចង់បានការធានាដែលការដោះដូររបស់ខ្លួនជាមួយអ៊ីរ៉ង់ នឹងមិនត្រូវបានប៉ះពាល់ដោយការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ជុំវិញការឈ្លានពានអ៊ុយក្រែនរបស់ខ្លួន -វាជាការទាមទារ ដែលមហាអំណាចលោកខាងលិច និយាយថា មិនអាចទទួលយកបាន ហើយទីក្រុងវ៉ាស៊ីនតោន បានទទូចថា ខ្លួន នឹងមិនយល់ព្រម។

លោក Sheikh Mohammed កាលពីថ្ងៃសៅរ៍ បានពិភាក្សាអំពីកិច្ចចរចានុយក្លេអ៊ែរនៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian នេះបើតាមក្រសួងការបរទេសកាតាបាននិយាយនៅក្នុងបណ្តាញ Twitter។

កិច្ចចរចានៅទីក្រុងវីយែន ស្វែងរវិធីនាំប្រទេសអ៊ីរ៉ង់ ឱ្យត្រលប់ចូលការអនុលោមទៅតាមការរឹតបន្តឹងនៃកតិកាសញ្ញា ស្តីពីសកម្មភាពនុយក្លេអ៊ែរ ដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន និងនាំសហរដ្ឋអាមេរិក ត្រឡប់ទៅក្នុងកិច្ចព្រមព្រៀង ដែលខ្លួនបានចាកចេញនៅឆ្នាំ 2018 ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសកាតា បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំដែលកំពុងកាន់អំណាចរបស់ប្រទេសកាតា បានជួបជាមួយលោក Bektum Rostam បេសកជនពិសេសសម្រាប់ប្រធានាធិបតីអ៊ុយក្រែន ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្គ្រាម នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីសារព័ត៌មាន Reuters កាលពីយប់ថ្ងៃអាទិត្យ។