បណ្តាញសង្គម

នាយករដ្ឋមន្ត្រីជប៉ុន យល់ព្រមធ្វើការជាមួយប្រទេស UAE ដើម្បីស្ថិរភាពទីផ្សារប្រេង

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃអង្គារថា លោក បានយល់ព្រមជាមួយរាជទាយាទនៃទីក្រុង Abu Dhabi របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan ដើម្បីធ្វើការរួមគ្នា ក្នុងការជួយរក្សាស្ថិរភាពទីផ្សារប្រេងឆៅអន្តរជាតិ។

លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា "ខ្ញុំ បានពិភាក្សាជាមួយរាជទាយាទរបស់អេមីរ៉ាតអារ៉ាប់រួម គឺព្រះអង្គម្ចាស់ Mohammed តាមទូរស័ព្ទ... ហើយយើង បានយល់ព្រមសហការដើម្បីនាំមកនូវស្ថិរភាពនៅក្នុងទីផ្សារប្រេងឆៅអន្តរជាតិ" ។

លោក Kishida បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរថា តើលោក បានជំរុញឱ្យព្រះអង្គម្ចាស់រាជទាយាទ ជំរុញការផលិតប្រេងឬអត់នោះ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីសារព័ត៌មាន Reuters កាលពីយប់ថ្ងៃអង្គារ។