បណ្តាញសង្គម

យន្តហោះមួយចំនួន របស់អាមេរិក ទទួលរង ការគម្រាមថា មានបង្កៃគ្រាប់បែក

វ៉ាស៊ីនតោន ៖ យ៉ាងហោចណាស់ ករណីសង្ស័យ ចំពោះការបង្កៃ គ្រាប់បែកចំនួន ៥ លើយន្តហោះ ក្នុងស្រុក របស់អា មេរិក បានកើតឡើង នៅថ្ងៃអង្គារ ទី០២ ខែមិថុនា បន្ទាប់ពីប្រព័ន្ធ សុវត្ថិភាព របស់អាកាសចរណ៍ជាតិ ដ៏មមាញឹកអាមេ រិកជាច្រើនបានខូចខាត ។

នេះបើតាមស៊ិនហួ ដកស្រង់ព័ត៌មាន ពីក្រសួង សន្តិសុខមាតុភូមិ របស់អាមេរិក ។  អាកាសចរណ៍ចំនួនបួន ក្នុងចំណោម អាកាសចរណ៍ទាំង៥ ដែលបានទទួល រងការគម្រាម នោះមានដូចជា U. S. Airways, Delta Air Lines, United Airlines និង the Mexican carrier Volaris ផងដែរ ដោយយន្តហោះរបស់ អាកាសចរណ៍ទាំង ៤នេះ បានចុះចតរួចហើយ ដើម្បីធ្វើការពិនិត្យ សុវត្ថិភាពឡើងវិញ ជាបន្ទាន់ ។

ដោយឡែកយន្ត ហោះមួយទៀត គឺជារបស់ក្រុមហ៊ុន អាកាសចរណ៍កូរ៉េ ជើងហោះហើរ ២៣ ពីទីក្រុងសេអ៊ូល នឹងចុះចតនៅល្ងាច ថ្ងៃ អង្គារ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ។ យ៉ាងណាក៏ដោយ ខាងក្រសួងសន្តិសុខខាងលើនេះ បានបញ្ជាក់ថា ការគម្រាមនោះ មិនមានមូលដ្ឋាន និង ភស្តុតាង អ្វីបញ្ជាក់ថា ជាការពិតនោះឡើយ ប៉ុន្តែផ្នែកសុវត្ថិភាព អាកាសចរណ៍ បានបង្កើនការប្រុងប្រយ័ត្ន កម្រិតខ្ពស់ឡើងវិញ ក្រោយពីប្រព័ន្ធ តាមដានសុវត្ថិភាព របស់ខ្លួន នៅតាមអាកាស យានដ្ឋាន ក្នុងស្រុកមួយចំនួន បានជួបប្រទះបញ្ហា ៕

 

ដកស្រងពី៖ដើមអម្ពិល