បណ្តាញសង្គម

គ្រោះថ្នាក់លិចនាវានៅចិន​ អ្នកស្លាប់កើនឡើងដល់១៨នាក់ ខណៈមនុស្សជាង៤០០នាក់កំពុងបាត់ខ្លួន

(ចិន)៖ ទូរទស្សន៍ចិន CCTV បានឲ្យដឹងថា អ្នកស្លាប់ដោយសារ លិចនាវា នៅក្នុងទន្លេ Yangtze River បានកើនឡើងដល់ ១៨នាក់ ខណៈមនុស្សជាង ៤០០នាក់ បាត់ខ្លួន និង១៤នាក់ ត្រូវបានជួយសង្គ្រោះ ។

លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានបញ្ជាឲ្យ ក្រុមជួយសង្គ្រោះ និងទាហានជាច្រើន ចេញប្រតិបត្តិការ ជួយសង្គ្រោះ ហើយលោកក៏បាន ទៅដល់កន្លែង កើតហេតុ និងបានគោរព វិញ្ញាណក្ខន្ធអ្នកស្លាប់ ផងដែរ ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៩៖៣០នាទី យប់ថ្ងៃចន្ទ កន្លងទៅនេះ នាវាដឹកអ្នកដំណើរ របស់ចិន ដែលផ្ទុកមនុស្ស ប្រមាណ ៤៥៨នាក់ បានលិចនៅក្នុងទន្លេ ដោយសារព្យុះ ៕