បណ្តាញសង្គម

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារតំបន់ Gaza បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

 មន្ត្រីក្រុមហាម៉ាស់ និងប្រភពយោធាអ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សាកណ្តាល នៅមុនព្រលឹមថ្ងៃព្រហស្បតិ៍ (21 មេសា) បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលបានបាញ់ចេញពីទឹកដីប៉ាឡេស្ទីន បានធ្លាក់នៅក្នុងប្រទេសអ៊ីស្រាអែល។

សាក្សី បាននិយាយថា ជំរំហ្វឹកហាត់ចំនួនពីរ ត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដែលជាក្រុមអ៊ីស្លាមនិយម ដែលគ្រប់គ្រងតំបន់ ដែលបិទផ្លូវ ហើយគ្មានអ្នកស្លាប់ និងរបួស ត្រូវបានរាយការណ៍ឡើយ។ យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារប៉ុស្តិ៍សន្តិសុខ និងផ្នែកមួយនៃទីតាំងក្រោមដី ដែលប្រើសម្រាប់ផលិតម៉ាស៊ីនរ៉ុក្កែត។

នៅមុននេះ គ្រាប់រ៉ុក្កែត ដែលបាញ់ចេញពីតំបន់ហ្គាហ្សា បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែល បណ្តាលឱ្យខូចខាតផ្ទះមួយខ្នង ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។ គ្មានក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើកទីពីរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះឡើយ។

ការកើនឡើងនៃអំពើហឹង្សានៅក្នុងអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ បានបង្កើនការភ័យខ្លាចនៃការរុញច្រានត្រឡប់ទៅជម្លោះ កាន់តែធំជាងមុន។ ចាប់តាំងពីខែមីនាមក កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ 29 នាក់ នៅក្នុងការវាយឆ្មក់នៅ West Bank ហើយការវាយប្រហារតាមដងផ្លូវរបស់អារ៉ាប់ បានសម្លាប់មនុស្ស 14 នាក់នៅក្នុងអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់ បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នឹងគ្រាន់តែលើកទឹកចិត្តឱ្យប៉ាឡេស្ទីន "ទប់ទល់នឹងការកាន់កាប់ និងបង្កើនការគាំទ្ររបស់ពួកគេ សម្រាប់ក្រុង Jerusalem និងប្រជាជនរបស់ខ្លួន" នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃព្រហ.។