បណ្តាញសង្គម

ការជម្លៀសជនស៊ីវិលចេញពី Mariupol ដែលត្រូវបានឡោមព័ទ្ធរបស់ប្រទេសអ៊ុយក្រែន

 ត្រូវបានជាប់គាំង កិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសជនស៊ីវិលបន្ថែមទៀត ពីទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានបំផ្លិចបំផ្លាញនោះ ត្រូវបានផ្អាកដំណើរហើយ កាលពីថ្ងៃចន្ទ (2 មេសា) ហើយមនុស្សរាប់រយនាក់ នៅតែជាប់គាំងនៅក្នុងរោងចក្រដែក Azovstal ដែលជាទីតាំងរឹងមាំចុងក្រោយនៃការទប់ទល់នឹងការឡោមព័ទ្ធរបស់រុស្ស៊ី។

គេមិនដឹងច្បាស់ទេថា តើអ្វីទៅជាមូលហេតុបង្កនៃការផ្អាក ជនស៊ីវិលចាកចេញពីទីក្រុងផ្ទាល់នោះទេ។ ជំនួយការរបស់អភិបាលក្រុង បាននិយាយថា កងកម្លាំងរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានបន្តការបាញ់ផ្លោងលើរោងចក្រដែកនោះ បន្ទាប់ពីក្បួនរថយន្តក្រុង១ឈុតមុន បានចាកចេញពីទីតាំងនោះដោយជោគជ័យ។

ស្ថានភាពនៃជនស៊ីវិល ដែលជាប់ក្នុងទីក្រុង Mariupol ហើយដែលស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍ មុនពេលកងកម្លាំងរុស្ស៊ី ដណ្តើមបានទីក្រុងភាគច្រើននោះ គឺជាការផ្តោតសំខាន់នៃការព្រួយបារម្ភផ្នែកមនុស្សធម៌ ខណៈដែលសង្រ្គាម បានឈានចូលដល់ខែទីបី។

មនុស្សរាប់ពាន់នាក់ ត្រូវបានគេជឿថា ត្រូវបានសម្លាប់ ហើយអ្នកដែលនៅតែជាប់គាំងនៅក្នុងបរិវេណ Azovstal ដែលត្រូវបានឡោមព័ទ្ធ ហើយដែលបណ្តាញលេនដ្ឋាន និងផ្លូវរូងក្រោមដី បានផ្តល់ទីជំរកនោះ ឥលូវនេះ កំពុងតែអស់ទឹក អាហារ និងថ្នាំពេទ្យ។

មួយករណីផ្សេងទៀត ទីប្រជុំជននៅភាគខាងកើតអ៊ុយក្រែន កំពុងស្ថិតក្រោមការទម្លាក់គ្រាប់បែករបស់រុស្ស៊ីយ៉ាងខ្លាំង។

អាជ្ញា ធរបាននិយាយថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីបានវាយប្រហារលើស្ពានសំខាន់មួយឆ្លងកាត់មាត់ទន្លេ Dniester នៅភាគខាងលិចនៃទីក្រុងកំពង់ផែ Odesa នៅភាគនិរតីនៃប្រទេសអ៊ុយក្រែន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។