បណ្តាញសង្គម

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្ស ២២ នាក់ និងបំផ្លាញផ្ទះរាប់រយខ្នង

 មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី 5 ឧសភាថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្ស 22 នាក់ បំផ្លាញផ្ទះរាប់រយខ្នង និងខូចខាតដំណាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌រួចហើយ។

ក្រុមមន្ត្រី បាននិយាយថា រដ្ឋាភិបាលតាលីបង់ បានតស៊ូទប់ទល់នឹងគ្រោះមហន្តរាយ ដែលបានប៉ះពាល់ជាងមួយភាគបីនៃខេត្តរបស់ខ្លួន ហើយនឹងទាក់ទងទៅអង្គការសង្គ្រោះអន្តរជាតិ ដើម្បីសុំជំនួយ

ប្រធានផ្នែកទំនាក់ទំនង និងព័ត៌មាននៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា "ដោយសារតែទឹកជំនន់ និងព្យុះនៅក្នុងខេត្តចំនួន 12 មានមនុស្ស 22 នាក់ បានស្លាប់ និង40 នាក់ បានរងរបួស ហើយផ្ទះចំនួន 500 ខ្នង ត្រូវបានបំផ្លាញ និង2,000 ខ្នងទៀត រងការខូចខាត ខណៈដែលសត្វពាហនៈ 300 ក្បាល ត្រូវបានសម្លាប់ និងដំណាំប្រហែល 1,200 ហិកតា ត្រូវបានខូចខាត។

អាហ្វហ្គានីស្ថាន បានទទួលរងនូវគ្រោះភាពរាំងស្ងួត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកាន់តែអាក្រក់ទៅៗដោយការប្រែប្រួលអាកាសធាតុ ជាមួយនឹងទិន្នផលដំណាំទាប និងបានបង្កើនការភ័យខ្លាចនៃកង្វះអាហារធ្ងន់ធ្ងរ។

អាកាសធាតុ បានធ្វើឱ្យបញ្ហានៃភាពក្រីក្រកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលមកពីសង្រ្គាមជាច្រើនទសវត្សរ៍ ហើយបន្ទាប់មកការធ្លាក់ចុះនៃជំនួយបរទេស និងការបង្កកទ្រព្យសម្បត្តិនៅបរទេស បន្ទាប់ពីពួកតាលីបង់បានកាន់កាប់ ហើយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក បានដកខ្លួនចេញ កាលពីខែសីហាឆ្នាំមុន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃព្រហ.។