បណ្តាញសង្គម

អតីតប្រធានសន្តិសុខ លោក John Lee បានក្លាយជាមេដឹកនាំបន្ទាប់របស់ទីក្រុងហុងកុង

អតីតប្រធានសន្តិសុខ ដែលមើលការខុសត្រូវលើការកំទេចចលនាប្រជាធិបតេយ្យរបស់ទីក្រុងហុងកុង ត្រូវបានប្រកាសជាមេដឹកនាំថ្មីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះ កាលពីថ្ងៃអាទិត្យ (8 ឧសភា) ដោយគណៈកម្មាធិការតូចមួយនៃក្រុមអ្នកស្មោះត្រង់ក្រុងប៉េកាំង។

លោក John Lee ដែលមានអាយុ 64 ឆ្នាំ គឺជាបេក្ខជនតែមួយគត់ក្នុងការប្រណាំងសេះតែមួយដែលគាំទ្រដោយទីក្រុងប៉េកាំង ដើម្បីស្នងតំណែងមេដឹកនាំ ដែលផុតអាណត្តិ លោកស្រី Carrie Lam ។ ការដំឡើងឋានៈលោក គឺជាការដាក់មន្ត្រីសន្តិសុខនៅក្នុងការងារកំពូលជាលើកដំបូង បន្ទាប់ពីមានភាពច្របូកច្របល់ប៉ុន្មានឆ្នាំសម្រាប់ទីក្រុង ដែលវាយដំដោយភាពចលាចលនយោបាយ និងការគ្រប់គ្រងជំងឺរាតត្បាត កាន់តែអាក្រក់។

ទោះបីជារដ្ឋធម្មនុញ្ញខ្នាតតូចរបស់ទីក្រុង សន្យាថា នឹងមានការបោះឆ្នោតជាសកលក៏ដោយ ក៏ហុងកុង មិនដែលក្លាយជាទីក្រុងលទ្ធិប្រជាធិបតេយ្យដែរ ដែលជាប្រភពនៃការខកចិត្ត និងការតវ៉ាជាច្រើនឆ្នាំរបស់សាធារណជន ចាប់តាំងពីការប្រគល់ទៅឱ្យប្រទេសចិនក្នុងឆ្នាំ 1997 មក។

មេដឹកនាំរបស់ទីក្រុងនេះ ត្រូវបានជ្រើសរើសជំនួសដោយ "គណៈកម្មាធិការរៀបចំការបោះឆ្នោត" ដែលបច្ចុប្បន្នមានសមាជិក 1,461 នាក់ ប្រហែល 0.02 ភាគរយនៃចំនួនប្រជាជនទីក្រុង។ យោងតាមក្រុមមន្ត្រី បានឱ្យដឹងថា បន្ទាប់ពីការបោះឆ្នោតសម្ងាត់មួយរយៈពេលខ្លីមួយ កាលពីថ្ងៃអាទិត្យ 99% នៃសមាជិក 1,416នាក់ បានបោះឆ្នោតឱ្យលោក Lee ខណៈដែលប្រាំបីនាក់ ផ្សេងទៀត បានបោះឆ្នោតប្រឆាំង។

លោក Lee នឹងចូលកាន់តំណែងនៅថ្ងៃទី 1 ខែកក្កដា ដែលជាខួបលើកទី 25 នៃការប្រគល់ហុងកុងទៅប្រទេសចិន ពីចក្រភពអង់គ្លេស នេះបើតាមការផ្សាយរបស់ Channel News Asia សឹង្ហបុរី កាលពីថ្ងៃអាទិត្យ។