បណ្តាញសង្គម

អគ្គិភ័យឆាបឆេះឃ្លាំងកំពង់ផែបង់ក្លាដែស សម្លាប់៣៨នាក់ និងរបួស៣០០នាក់

 យ៉ាងហោចណាស់មានមនុស្ស 38 នាក់ បានស្លាប់ និងរាប់រយនាក់ បានរងរបួស បន្ទាប់ពីអគ្គីភ័យ ដែលបានបង្កឱ្យមានការផ្ទុះសារធាតុគីមីដ៏ធំមួយ ហើយនៅតែកំពុងឆាបឆេះ នៅឯឃ្លាំងផ្ទុកកុងតឺន័រមួយក្នុងប្រទេសបង់ក្លាដែស។

ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា នឹងកើនឡើង ដោយមនុស្សមួយចំនួនក្នុងចំណោមមនុស្សជាង ៣០០ នាក់ បានរងរបួសក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្ម័គ្រចិត្ដ ដែលខ្លះមានតែស្បែកជើងផ្ទាត់នៅលើជើងរបស់ពួកគេ បាននាំយកសាកសពចេញពីកន្លែង ដែលមានស្នាមប្រេះ និងកម្ទេចកម្ទី ដោយនិយាយថា នៅមានច្រើនទៀតជាប់នៅខាងក្នុង។

អគ្គិភ័យ បានចាប់ផ្តើមកាលពីល្ងាចថ្ងៃសៅរ៍ នៅឯឃ្លាំងដ៏ធំនៅ Sitakunda ដែលផ្ទុកកុងតឺន័រប្រហែល 4,000 ដែលភាគច្រើនពោរពេញទៅដោយសម្លៀកបំពាក់សម្រាប់លក់នៅលោកខាងលិច ដែលមានចម្ងាយប្រហែល 40 គីឡូម៉ែត្រ ពីកំពង់ផែភាគខាងត្បូងដ៏សំខាន់នៃ Chittagong បន្ទាប់មក កុងតឺន័រផ្ទុកសារធាតុគីមី បានផ្ទុះឆេះជុំវិញអ្នកពន្លត់អគ្គីភ័យ អ្នកកាសែត និងអ្នកផ្សេងទៀត ធ្វើឱ្យមនុស្ស ប៉ើង និងកំទេចកំទីហើរតាមអាកាស និងធ្វើឱ្យមេឃពេលយប់ក្លាយជាពណ៌ទឹកក្រូច និងឆាបឆេះអគារ នៅចម្ងាយរាប់សិបគីឡូម៉ែត្រ។

នាយកឃ្លាំង BM ដែលជាក្រុមហ៊ុន ប្រតិបត្តិការសម្ភារះជាមួយកម្មករប្រហែល ៦០០ នាក់ បាននិយាយថា មូលហេតុនៃអគ្គិភ័យនេះ នៅមិនទាន់ដឹងនៅឡើយទេ។ ប្រធានសេវាកម្មពន្លត់អគ្គិភ័យ បានប្រាប់អ្នកកាសែតថា ឃ្លាំងកុងតឺន័រនោះ មានផ្ទុកអ៊ីដ្រូសែន peroxide ។

សូមបញ្ជាក់ផងដែរថា យ៉ាងហោចណាស់មានអ្នកពន្លត់អគ្គីភ័យ 40 នាក់ និងប៉ូលីស 10 នាក់បានរងរបួស ហើយអ្នកពន្លត់អគ្គីភ័យ 5 នាក់ គឺឋិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ និងមានអ្នកកាសែតជាច្រើន បានកំពុងរងរបួសធ្ងន់ធ្ងរ នេះបើតាមការផ្សាយរបស់ AFP ។