បណ្តាញសង្គម

រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ា ដើម្បីបង្កើតកម្លាំងប៉ូលិសរបស់ខ្លួន

 រដ្ឋាភិបាលស្របគ្នា ដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រកាស ខ្លួន កំពុងបង្កើតកងកម្លាំងប៉ូលីសរបស់ខ្លួន នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីរារាំងដល់កិច្ចប្រឹងប្រែងរបស់របបយោធា ក្នុងការគ្រប់គ្រងប្រទេស បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបានបញ្ចប់រយៈពេលមួយទសវត្សរ៍នៃលទ្ធិប្រជាធិបតេយ្យដ៏ស្ថិតស្ថេរ និងបានបង្កឱ្យមានការប្រឆាំងទូទាំងប្រទេស ដោយក្រុម ដែលបានប្តេជ្ញាចិត្ត បង្ខំឧត្តមសេនីយ៍ ឱ្យចុះចេញពីអំណាច។

របបយោធា បានដាក់ឈ្មោះគូប្រជែងរបស់ខ្លួនថា "ភេរវករ" រួមទាំងរដ្ឋាភិបាលរួបរួមជាតិស្រមោល (NUG) ដែលជាសម្ព័ន្ធមិត្តនៃក្រុមប្រឆាំងរបបយោធា ដែលសមាជិកជាច្រើន កំពុងលាក់ខ្លួន ឬកំពុងនិរទេសខ្លួន។ NUG បាននិយាយថា ខ្លួន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលខុសត្រូវចំពោះការអនុវត្តច្បាប់ក្នុងស្រុក ជាមួយនឹងកម្លាំងប៉ូលីស ដែលទទួលយកដោយប្រជាជន។

នៅមិនច្បាស់ភ្លាមៗទេថា NUG នឹងបង្កើត និងដំណើរការកងកម្លាំងប៉ូលីស នៅពេលណា និងរបៀប និងចំនួនបុគ្គលិកប៉ុន្មាន ដែលខ្លួននឹងជ្រើសរើសនោះទេ។ អ្នកនាំពាក្យរបស់ NUG និងក្រុមប្រឹក្សាយោធា ដែលកំពុងកាន់អំណាច មិនអាចទាក់ទងបានភ្លាមៗដោយ Reuters ដើម្បីសុំការអត្ថាធិប្បាយទេ។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំមុនមក NUG បានដឹកនាំយុទ្ធនាការរៃអង្គាសថវិកា និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់យោធា ក្នុងការបង្រួបបង្រួមអំណាច រាប់ចាប់ពីការធ្វើពហិការពន្ធ និងបញ្ហាសញ្ញាប័ណ្ណនៅក្រៅប្រទេស រហូតដល់ការចំអកលក់ផ្ទះរបស់មេយោធាលោក Min Aung Hlaing ។

ហើយ NUG កាលពីឆ្នាំមុន ក៏បានអំពាវនាវឱ្យសាធារណជន ក្រោកឡើងប្រឆាំងនឹងយោធានៅក្នុង "សង្រ្គាមការពារប្រជាជន" ដោយប្រកាសពីការបង្កើតកងកម្លាំងការពារប្រជាជន ដែលបានប្រយុទ្ធជាមួយកងទ័ពនៅតាមជនបទ។