បណ្តាញសង្គម

អូស្ត្រាលី ចាត់វិធានការ ដើម្បីបញ្ចៀសវិបត្តិថាមពលនាពេលអនាគត

 រដ្ឋមន្ត្រីជាតិ និងរដ្ឋរបស់អូស្ត្រាលីកាលពីថ្ងៃពុធ (ទី 8 ខែមិថុនា) បានគាំទ្រផែនការជំរុញ ការ វិនិយោគក្នុងប្រភពថាមពល ដើម្បីបំពេញបន្ថែមខ្យល់ និងពន្លឺព្រះអាទិត្យ និងផ្តល់សិទ្ធិអំណាច ដល់ប្រតិបត្តិករទីផ្សារថាមពល ដើម្បីទិញទុនបម្រុងឧស្ម័ន ដែលត្រូវការ ដើម្បីបញ្ចៀសវិបត្តិ ប្រេងឥន្ធនៈនាពេលអនាគត។

រដ្ឋមន្ត្រីក្រសួងថាមពលសហព័ន្ធ និងរដ្ឋអូស្រ្តាលី បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីកំណើននៃតម្លៃឧស្ម័ន និងថាមពល ដោយសារបញ្ហាការផ្គត់ផ្គង់ធ្យូងថ្ម និងការដាច់ភ្លើងនៃរោងចក្រថាមពលធ្យូងថ្ម ដែលបានជំរុញឱ្យមានតម្រូវការឧស្ម័នសម្រាប់ម៉ាស៊ីនភ្លើង ខណៈរដូវត្រជាក់ បានជំរុញតម្រូវការឧស្ម័នសម្រាប់ដុតកំដៅ។

វិបត្តិនេះ បានកើតមានឡើងនៅពេលដែលតម្លៃធ្យូងថ្ម និងឧស្ម័នពិភពលោកស្ថិតក្នុងកម្រិតខ្ពស់បំផុត ហើយកាលពីសប្តាហ៍មុន បានធ្វើឱ្យប្រតិបត្តិករទីផ្សារថាមពល កាត់បន្ថយតម្លៃឧស្ម័នលក់ដុំ និងជាលើកដំបូងបង្ខំឱ្យអ្នកនាំចេញ បង្វែរការផ្គត់ផ្គង់ឧស្ម័នទៅកាន់ទីផ្សារក្នុងស្រុក។

សូមបញ្ជាក់ផងដែរថា អូស្ត្រាលី ត្រូវការសមត្ថភាពបម្រុងថ្មីសម្រាប់ថាមពលកកើតឡើងវិញ ដោយសាររោងចក្រដើរដោយធ្យូងថ្ម ដែលផ្តល់ប្រហែល 65% នៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេស ត្រូវបានកំណត់ថានឹងបិទក្នុងរយៈពេល 20 ឆ្នាំខាងមុខ ដោយមានការបិទជាច្រើននៅក្នុងទសវត្សរ៍ខាងមុខនេះ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃពុធ។