បណ្តាញសង្គម

មនុស្សម្នាក់ស្លាប់ បន្ទាប់ពីយន្តហោះចម្បាំង ធ្លាក់ចូលផ្ទះនៅភាគកណ្តាលប្រទេសចិន

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា មនុស្សម្នាក់ បានស្លាប់ និងពីរនាក់ទៀត រងរបួស នៅពេលដែលយន្តហោះចម្បាំងមួយគ្រឿង បានធ្លាក់នៅភាគកណ្តាលប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា។

យន្តហោះប្រភេទ J-7 របស់កងទ័ពអាកាស “បានជួបឧបទ្ទវហេតុ អំឡុងពេលហ្វឹកហាត់ ហើយបានធ្លាក់នៅក្បែរអាកាសយានដ្ឋាន… បណ្តាលឲ្យខូចខាតផ្ទះឯកជន”។ CCTV បាននិយាយថា អ្នកបើកយន្តហោះ បានលោតឆ័ត្រយោងទៅកាន់កន្លែងសុវត្ថិភាព ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមជាមួយនឹងអ្នករងរបួសផ្សេងទៀតផងដែរ។

មូលហេតុនៃការធ្លាក់ក្នុងទីក្រុង Xiangyang នៃខេត្ត Hubei កំពុងត្រូវបានស៊ើបអង្កេត។ អគារជាច្រើន ទំនងជាត្រូវបានបាក់ស្រុតទាំងស្រុងក្នុងឧបទ្ទវហេតុនេះ។ គូសបញ្ជាក់ផងដែរថា មានអ្នកបើកយន្តហោះពីរនាក់ បានស្លាប់នៅពេលដែលយន្តហោះកងទ័ពជើងទឹក បានធ្លាក់ក្នុងឆ្នាំ 2019 នៅខេត្តកោះហៃណាន។

កាលពីខែមីនាឆ្នាំនេះ យន្តហោះស៊ីវិលមួយគ្រឿង បានធ្លាក់នៅខេត្តក្វាងស៊ីភាគខាងត្បូង ដែលបានសម្លាប់មនុស្ស 132 នាក់ នៅក្នុងគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតរបស់ប្រទេសចិន ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃព្រហ.។