បណ្តាញសង្គម

ភាគខាងត្បូងប្រទេសចិន រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

 តំបន់ដ៏ធំនៃភាគខាងត្បូងនៃប្រទេសចិន ត្រូវបានវាយលុកដោយព្យុះដ៏ខ្លាំង ដែលបង្កឱ្យមានទឹកជំនន់នៅក្នុងទីក្រុង និងការរអិលបាក់ដីនៅតាមតំបន់ជនបទ ខណៈរយះពេលដំបូងនៃភ្លៀងរដូវក្តៅ ឈានដល់កម្រិតកំពូលនៃថាមពលរបស់ពួកវា។

ផ្លូវនានា បានប្រែក្លាយទៅជាទន្លេធំៗ ខណៈដែលរថយន្ត និងផ្ទះមួយជាន់ ត្រូវបានទឹកជន់លិចនៅក្នុងស្រុកយ៉ាងហោចណាស់ពីរ ក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃសៅរ៍ (18 មិថុនា) នេះបើយោងតាមវីដេអូ ដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។

ភ្លៀងធ្លាក់នៅតំបន់ខ្លះ មានកម្រិតធ្ងន់បំផុតក្នុងរយៈពេល 60 ឆ្នាំមកនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយកាលពីថ្ងៃសៅរ៍ថា នៅក្នុងតំបន់ស្វយ័ត Guangxi ក្បែរខាង អ្នកភូមិចំនួន 5 នាក់ ត្រូវបានសម្លាប់ នៅពេលផ្ទះមួយខ្នង ដែលសង់ពីឈើ បានបាក់បែក បន្ទាប់ពីត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង។ ការរអិលបាក់ដី និងការបាក់ផ្លូវ ក៏ត្រូវបានរាយការណ៍ផងដែរ។

ភ្លៀងធ្លាក់ខ្លាំង នឹងបន្តកើតមាននៅក្នុងខេត្ត Guizhou, Jiangxi, Anhui និង Zhejiang ក៏ដូចជានៅ Guangxi រហូតដល់ដើមសប្តាហ៍ក្រោយ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់រដ្ឋកាលពីថ្ងៃអាទិត្យ ខណៈដែលបង្អួចភ្លៀង ដែលគេស្គាល់ថា ជា "ទឹកទូកនាគ" ឡើងដល់កម្រិតខ្ពស់បំផុត។

ប្រទេសចិន ជាប្រវត្តិសាស្ត្រងាយរងគ្រោះនឹងទឹកជំនន់នៅរដូវក្តៅ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះ វាកាន់តែងាយរងគ្រោះ ដោយសារការកាប់ព្រៃឈើ ការពង្រីកដីសើម និងការស្តុកទឹកសម្រាប់ផលិតថាមពល និងប្រព័ន្ធធារាសាស្រ្ត។ ការប្រែប្រួលអាកាសធាតុ ក៏ត្រូវបានដាក់ការស្តីបន្ទោសផងដែរ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ។