បណ្តាញសង្គម

កូរ៉េខាងជើង បញ្ឈប់ជាបន្ទាន់នូវការនាំចូលទំនិញទប់ស្កាត់ជំងឺកូវីដ-១៩ ពីប្រទេសចិន

 ទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយទីក្រុងប៉េកាំង បានបង្ហាញថា ប្រទេសកូរ៉េខាងជើងបានបញ្ឈប់ជាបន្ទាន់នូវការនាំចូលផលិតផលការពារ និងត្រួតពិនិត្យជំងឺកូវីដ-១៩ ពីប្រទេសចិនក្នុងខែឧសភា បន្ទាប់ពីប្រទេសនេះ បានទិញម៉ាសមុខ និងឧបករណ៏ជំនួយដំណកដង្ហើមពីប្រទេសជិតខាង-កាលពីខែមុន។

ករណីថ្មីនៃគ្រុនក្តៅប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងជើង ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ខ្លួន KCNA បានធ្លាក់ចុះ ចាប់តាំងពីប្រទេសឯកាមួយនេះ បានទទួលស្គាល់ជាលើកដំបូងនៅពាក់កណ្តាលខែឧសភាថា ខ្លួន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19។

យោងតាមទិន្នន័យ ដែលចេញផ្សាយដោយគយចិន កាលពីថ្ងៃចន្ទ (20 មិថុនា) បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនបាននាំចូលម៉ាសមុខ ទែម៉ូម៉ែត្រ ស្រោមដៃកៅស៊ូ ម៉ាស៊ីនខ្យល់ ឬវ៉ាក់សាំងណាមួយពីប្រទេសចិន ក្នុងខែឧសភានោះទេ។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានស្នើផ្តល់ជំនួយ រួមទាំងវ៉ាក់សាំង ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនបានឆ្លើយតបទេ។ ដោយសារទីក្រុងព្យុងយ៉ាង មិនដែលបញ្ជាក់ដោយផ្ទាល់ថា មានមនុស្សប៉ុន្មាននាក់ បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះ អង្គការសុខភាពពិភពលោក បាននិយាយកាលពីខែមិថុនាថា ខ្លួនសន្មត់ថា ស្ថានភាពកាន់តែអាក្រក់ទៅៗ មិនមែនប្រសើរជាងមុននោះទេ។

សរុបមក ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើង បានធ្លាក់ចុះ 85.2 ភាគរយមកនៅត្រឹម 14.51 លានដុល្លារក្នុងខែឧសភា ពី 98.1 លានដុល្លារក្នុងខែមេសា នេះបើតាមការផ្សាយរបស់ Reuters ។