បណ្តាញសង្គម

រ៉េខាងត្បូង ទទួលជោគជ័យលើកដំបូង ក្នុងការធ្វើតេស្តហោះហើរ យន្តហោះចម្បាំងដែលអភិវឌ្ឍក្នុងស្រុកផ្ទាល់

 ទីភ្នាក់ងារការពារជាតិរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា យន្តហោះចម្បាំងដែលអភិវឌ្ឍឡើង នៅក្នុងស្រុកផ្ទាល់ ទើបតែទទួលជោគជ័យក្នុងការធ្វើតេស្តហោះហើរលើកដំបូង កាលពីថ្ងៃអង្គារ។

យន្តហោះចម្បាំងជំនាន់ថ្មីនេះ ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍនៃក្រុមហ៊ុនឧស្សាហកម្មអាកាសវេហាកូរ៉េ គឺត្រូវបានរចនាឡើងដើម្បីជាជម្រើសមួយផ្សេង ដែលធូរថ្លៃជាងយន្តហោះចម្បាំងផលិតដោយអាមេរិក F-35 ដែលកូរ៉េខាងត្បូងពឹងផ្អែកខ្លាំងលើ។

យន្តហោះចម្បាំងគំរូ ដែលមានឈ្មោះសម្គាល់ថា KF-21 ១គ្រឿង បានធ្វើការហោះហើរ រយៈពេលប្រហែលជា៣០នាទី ចេញពីមូលដ្ឋានទ័ពអាកាស នៅទីក្រុង Sacheon នារសៀលថ្ងៃអង្គារ។ យន្តហោះចម្បាំងខាងលើ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនទៀត រហូតដល់ឆ្នាំ២០២៦ ដែលជាពេលការផលិតទ្រង់ទ្រាយធំ ត្រូវបានកំណត់នឹងចាប់ផ្តើម។

កូរ៉េខាងត្បូង បានបង្ហាញគំរូដំបូងបំផុតនៃ KF-21 កាលពីខែមេសា ឆ្នាំ២០២១ ដោយស្ងើចសរសើរយន្តហោះចម្បាំងជំនាន់ថ្មីនោះថា ជាឆ្អឹងខ្នងនាពេលអនាគតនៃកងទ័ពអាកាសរបស់ខ្លួន និងជាការបោះជំហានឆ្ពោះទៅរក ឯករាជ្យភាពយោធាកាន់តែប្រសើរឡើង នេះបើតាមការផ្សាយរបស់ Reuters  ។