បណ្តាញសង្គម

ផ្ទុះបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ចុះចេញពីតំណែង

 សមាជិកជាច្រើននាក់មកពីគណបក្សសហភាពប្រជាជន (People’s Union Party) នៅក្នុង ប្រទេសថៃ បានប្រមូលផ្ដុំគ្នានៅឯទីលានមួយក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យនាយក រដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ចុះចេញពីតំណែង។

បាតុកម្មតវ៉ាទាមទារឱ្យលោក Prayut ចុះចេញពីតំណែង ដែលដឹកនាំដោយអតីតមេដឹកនាំ ក្រុមអាវក្រហមលោក Jatuporn Prompan បានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យ ចុងសប្ដាហ៍ កន្លងទៅនេះ។

ក្រុមបាតុករ បានទាមទារឱ្យលោក Prayut ចុះចេញពីតំណែង ខណៈការ កាន់អំណាចរបស់លោក នឹងឈានចូលដល់រយៈពេល៨ឆ្នាំ នៅថ្ងៃពុធសប្ដាហ៍នេះ និងដែល ត្រូវបានចាត់ទុកថា បំពានរដ្ឋធម្មនុញ្ញ ដែលបានហាមនាយករដ្ឋមន្ត្រី មិនឱ្យកាន់តំណែង លើសពី៨ឆ្នាំ។

គួរបញ្ជាក់ថា បាតុករ បានបញ្ចប់ការប្រមូលផ្ដុំនៅម៉ោងប្រហែល ៩នាទីយប់ថ្ងៃអាទិត្យ ដោយ សន្តិវិធី ហើយប៉ូលិសថៃ បានប្រកាសបិទផ្លូវទាំងអស់ឆ្ពោះទៅកាន់ការិយាល័យនាយក រដ្ឋមន្ត្រី ស្របពេលមានការរំពឹងថា បាតកម្មតវ៉ា អាចនឹងកើតឡើងជាថ្មី ហើយតុលាការ ធម្មនុញ្ញថៃ ក៏ត្រូវបានគេរំពឹងដែរថា នឹងសម្រេចចិត្តគួរតែទទួល ឬមិនទទួលយកញត្តិរបស់គណបក្សប្រឆាំង ដែលទាមទារឱ្យកំណត់ឱ្យបានជាក់លាក់ពីអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក Prayut នឹងបញ្ចប់នៅពេលណា នេះបើតាមការផ្សាយរបស់ The Nation កាលពីថ្ងៃចន្ទ