បណ្តាញសង្គម

នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងប្រកាសពីផែនការសាងសង់រោងចក្រ ថាមពលនុយក្លេអ៊ែរជំនាន់ថ្មី

 នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida គ្រោងនឹងប្រកាសដាក់ចេញបទបញ្ជាថ្មីមួយ ពាក់ ព័ន្ធនឹងការអភិវឌ្ឍ និងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ថ្មី នៅចំពោះមុខការ កើនឡើងនៃតម្លៃថាមពលនៅក្នុងស្រុក។

បើតាមសារព័ត៌មាន Nikkei លោក Kishida ត្រូវបានគេរំពឹងថា នឹងប្រកាសពីផែនការថ្មីខាងលើនៅក្នុងសន្និសីទ Green Transformation (GX) ដែលត្រូវប្រព្រឹត្តទៅកាលពីថ្ងៃពុធ។

សូមបញ្ជាក់ថា ប្រជាជនជប៉ុនភាគច្រើន បានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការបើកដំណើរការឡើងវិញ ឬសាងសង់រោងចក្រនុយក្លេអ៊ែរថ្មី អស់រយៈពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីមានមហន្តរាយនុយក្លេអ៊ែរ Fukushima។

ប៉ុន្តែបច្ចុប្បន្ន គំនិតជំទាស់នេះ មានការថយចុះ ដោយសារតែតម្លៃថាមពល ជាពិសេសប្រេងឥន្ធនៈកំពុងឡើងថ្លៃ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Nikkei កាលពីថ្ងៃពុធ។