បណ្តាញសង្គម

អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅប៉ាគីស្ថាន កើនលើស ១,០០០នាក់

 អាជ្ញាធរប្រទេសប៉ាគីស្ថាន បានឱ្យដឹងកាលពីថ្ងៃអាទិត្យ-ម្សិលមិញនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយព្យុះភ្លៀងមូសុង បានកើនឡើងលើស ១,០០០នាក់ហើយ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ចាប់តាំងពីខែមិថុនាមក បានកើនដល់ ១,០៣៣នាក់ ហើយ ក្នុងនោះមាន ១១៩នាក់ បានស្លាប់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

បន្ថែមពីលើនេះ អាជ្ញាធរ ក៏បានព្រមានដែរពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួន ដែលស្ថិតនៅជាប់ព្រំដែនរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន និងទន្លេ Indus ដោយទឹកភ្លៀង នៅតែបន្តធ្លាក់ខ្លាំង។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រកន្លងទៅនេះ ប៉ាគីស្ថាន បានសម្រេចប្រកាសអាសន្នថ្នាក់ជាតិ បន្ទាប់ពីស្រុកជាង១០០ នៅទូទាំងខេត្តចំនួន៤ បានទទួលរងការវាយប្រហារ ដោយគ្រោះទឹកជំនន់។

ចំណែកឯលំនៅឋានប្រហែល ២២០,០០០ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង និងជាងកន្លះលានខ្នងទៀត បានរងការខូចខាត នេះបើតាមការផ្សាយរបស់ AP កាលពីថ្ងៃអាទិត្យ