បណ្តាញសង្គម

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី វ័យ ៩៧ឆ្នាំ ចូលសម្រាកក្នុងមន្ទីរពេទ្យ ក្រោយឆ្លងកូវីដ១៩

 អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad អាយុ៩៧ឆ្នាំ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ និងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាល និងតាមដានស្ថានភាពជំងឺ។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក បានបញ្ជាក់យ៉ាងខ្លីថា លោក Mahathir ត្រូវបានបញ្ជូនទៅកាន់វិទ្យាស្ថានជាតិបេះដូង ដើម្បីតាមដានស្ថានភាពសុខភាពរបស់លោក ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

បច្ចុប្បន្នលោក មានសុខភាពល្អ-ធម្មតា និងស្ថិតនៅក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់។ គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ ធ្លាប់ទទួលការវះកាត់បេះដូងលើកដំបូង កាលពីឆ្នាំ១៩៨៩ និងលើកទី២ គឺនៅឆ្នាំ២០១៧ ហើយនៅដើមឆ្នាំ២០២២នេះ លោក បានចូលសម្រាកនៅមន្ទីរម្តងទៀត សម្រាប់ការព្យាបាលបេះដូងរបស់លោក នេះបើតាមការផ្សាយរបស់ Reuters ។