បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ មនុស្ស ២២,៧៦៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៤នាក់ស្លាប់ ក្នុង១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ២២,៧៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៦,៦១៦,៥០៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧២,៩៣០នាក់ និងជាសះស្បើយឡើងវិញសរុប ៩២.៣៨លាននាក់។

សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕

ដកស្រង់ពី៖ Fresh News