បណ្តាញសង្គម

លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីឈ្នះ ការប្រកួតប្រជែងគណបក្សអភិរក្ស

លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីយកឈ្នះលើលោក Rishi Sunak ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សអភិរក្ស។

លោកស្រី Truss ដែលបានយកឈ្នះការប្រកួតប្រជែងនេះ នឹងបន្តតំណែងលោក Boris Johnson នៅថ្ងៃអង្គារនេះ ដោយក្លាយជាមេដឹកនាំស្ត្រីទីបីរបស់ប្រទេស។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានប្រើសុន្ទរកថាជ័យជំនះរបស់លោកស្រី ដើម្បីបង្ហាញថា លោកស្រី នឹងមិនបង្កឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់នោះទេ ជំនួសមកវិញដោយសន្យាថា នឹងទទួលបាន «ជ័យជម្នះដ៏អស្ចារ្យសម្រាប់គណបក្សអភិរក្សនៅឆ្នាំ២០២៤»។

សូមបញ្ជាក់ថា លោក Johnson ដែលត្រូវបានបង្ខំឱ្យលាលែងពីតំណែង បន្ទាប់ពីរដ្ឋមន្ត្រីជាច្រើនរូប បានចាកចេញពីរដ្ឋាភិបាលនោះ នឹងផ្តល់ការលាលែងពីតំណែងជាផ្លូវការ ដោយចូលគាល់ព្រះមហាក្សត្រីនៅប្រាសាទ Balmoral នៅថ្ងៃអង្គារ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Skynews ។