បណ្តាញសង្គម

គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ វាយប្រហារលើកោះ Mentawai ប្រទេសឥណ្ឌូណេស៊ី

ទីភ្នាក់ងារភូមិសាស្ត្រឥណ្ឌូណេស៊ី បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារលើកោះ Mentawai ស្ថិតនៅឆ្នេរភាគខាងលិចនៃកោះ Sumatra កាលពីថ្ងៃអាទិត្យ ដោយមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ នោះទេ។

គ្រោះរញ្ជួយដីខាងលើ មានជម្រៅ ២៧គីឡូម៉ែត្រទៅក្នុងដី ខណៈគ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិចទ័រមួយផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ដូចគ្នានេះផងដែរ។

អាជ្ញាធរ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតផ្លូវការនៅឡើយទេ តែប្រព័ន្ធផ្សព្វផ្សាយអនឡាញមួយនៅក្នុងស្រុក បាននិយាយថា មានមនុស្សម្នាក់ បានរងរបួស។

ឥណ្ឌូណេស៊ី គឺជាប្រទេសមួយ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ តែងតែជួបប្រទះនឹងគ្រោះរញ្ជួយដីជាញឹកញាប់ នេះបើតាមការផ្សាយរបស់ Reuters ។