បណ្តាញសង្គម

យន្ដហោះចម្បាំងចិន ១៧គ្រឿង ហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់

 ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា យន្ដហោះចម្បាំងចិនចំនួន ១៧គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ខណៈទីក្រុងប៉េកាំង នៅតែបន្តធ្វើសកម្មភាពយោធាក្បែរកោះតៃវ៉ាន់។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះចម្បាំងចិន ដែលបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រក សមុទ្រតៃវ៉ាន់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ក្នុងនោះរួមមានយន្ដហោះចម្បាំង SU-30 ចំនួន ៩គ្រឿង យន្ដហោះចម្បាំង J-10 ៤គ្រឿង និងយន្ដហោះចម្បាំង J-16 ចំនួន៤គ្រឿង។

ក្រសួងបន្ថែមទៀតថា កាលពីថ្ងៃសៅរ៍នោះដែរ យន្ដហោះចម្បាំង ៤៣គ្រឿង និងនាវាចម្បាំង ៩គ្រឿងរបស់ចិន បានធ្វើសកម្មភាព នៅក្បែរកោះតៃវ៉ាន់។ ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ គឺជាតំបន់មិនផ្លូវការមួយ ដែលខណ្ឌចែករវាងចិន-តៃវ៉ាន់ នេះបើ តាមការផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យ។