បណ្តាញសង្គម

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ឆ្លងកូវីដ ១៩

អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ហើយកំពុងចេញរោគសញ្ញាផ្តាសាយស្រាល។ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់ លោក សូលហ៍ នៅពេលនេះលោកអធិការបតី កំពុងស្នាក់នៅដាច់ ដោយឡែក និងតាមដានសុខភាពនៅក្នុងសហព័ន្ធអធិការបតី ។

សេចក្តីថ្លែងការណ៍តាមអ៊ីមែល បាននិយាយថា លោក បានលុបចោលការបង្ហាញខ្លួនជាសាធារណៈទាំងអស់របស់លោកក្នុងសប្តាហ៍នេះ ប៉ុន្តែនឹងចូលរួមកិច្ចប្រជុំ ដែលបានកំណត់ពេលពីចម្ងាយ។ ប្រទេសអាឡឺម៉ង់ កំពុងដាក់ឱ្យដំណើរការការចាក់វ៉ាក់សាំងការពារសម្រាប់ពលរដ្ឋវ័យចំណាស់ និងងាយរងគ្រោះក្នុងការព្យាបាល ដែលនឹងឈានចូលរដូវរងា។ សូមបញ្ជាក់ថា លោក សូលហ៍ បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់ពីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។