បណ្តាញសង្គម

សម្តេច Pope Francis អំពាវនាវដល់លោក ពូទីន និងលោក ហ្សេលេនស្គី ឲ្យចូលតុចរចា ខណៈបារម្ភពីផលវិបាកនៃនុយក្លេអ៊ែរ

សម្តេច Pope Francis បានថ្លែងអំពាវនាវទៅកាន់មេដឹកនាំទាំងពីរកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងសមភាគីរុស្ស៊ី លោក Vladimir Putin គួរតែប្រកាសបទឈប់បាញ់ ហើយ ត្រឡប់ទៅរកតុចរចារវិញ។

សម្តេច បានព្រមានថា ការកើនឡើងបន្ថែមទៀត អាចឈានដល់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដោយមានផលវិបាកមហន្តរាយដល់ពិភពលោក។ សម្តេចប៉ាប បានពណ៌នាជម្លោះអ៊ុយក្រែននេះថា ជា «របួសដ៏គួរឱ្យភ័យខ្លាច និងមិនអាចយល់បានចំពោះមនុស្ស ជាតិ» ដែលហាក់ដូចជាគ្មានទីបញ្ចប់ឡើយ នេះបើតាមការផ្សាយrbs’សារព័ត៌មាន RT កាលពីថ្ងៃចន្ទ។