បណ្តាញសង្គម

ជនស៉ីវិលចំនួន៨នាក់ស្លាប់ ក្រោយការវាយប្រហារដោយមីស៉ីល ក្នុងទីក្រុងកៀវ

ជំនួយការរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក រ៉ូស្ទីស្លៀវ ស្ម៊ីនូវ (Rostyslav Smyrnov) បាននិយាយថា ជនស៉ីវិលចំនួន ៨នាក់ បានស្លាប់និង ២៤នាក់រងរបួស ក្រោយការវាយប្រហារដោយមីស៉ីលរបស់រុស្ស៉ី លើទីក្រុងកៀវ នាព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់)។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ តាមបណ្តាញសង្គមហ្វេសប៊ុក លោក ស្ម៊ីនូវ បានសរសេរថា រថយន្តចំនួន៦គ្រឿង បានឆាបឆេះបន្ទាប់ពីការវាយប្រហារ ហើយរថយន្តជាង ១៥គ្រឿងបានរងការខូចខាត។ លោកបន្ថែមថា បុគ្គលិកសេវាសង្គ្រោះបន្ទាន់ចំនួន ៣០នាក់ និងអង្គភាពឆ្លើយតបចំនួន ៦បានមកដល់កន្លែងកើតហេតុ នៅក្នុងសង្កាត់ សេវឈិនកៀវស្គី (Shevchenkivskyy) នៃទីក្រុង Kyiv។ គួរបញ្ជាក់ថា ប្រជាជនរាប់ពាន់នាក់នៅទីក្រុងកៀវ នាំគ្នារត់ទៅជ្រកកោននៅតាមស្ថានីយរថភ្លើងក្រោមដី ដើម្បីគេចពីការវាយប្រហារ៕

ដកស្រង់ពី៖Fresh News