បណ្តាញសង្គម

រុស្ស៉ី ចាត់បញ្ចូលក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ទៅក្នុងបញ្ជីអង្គការភេរវកម្ម

ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ បានបន្ថែមក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Meta ដែលជាក្រុមហ៊ុនមេរបស់ Instagram និង Facebook ទៅក្នុងបញ្ជីនៃអង្គការភេរវកម្ម និងជ្រុលនិយម នេះបើយោងតាមមូលដ្ឋានទិន្នន័យ នៃសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យហិរញ្ញវត្ថុ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP

ប្រទេសរុស្ស៊ី កាលពីចុងខែមីនា បានហាមឃាត់ Facebook និង Instagram ពីការ «ធ្វើសកម្មភាពជ្រុលនិយម» បន្ទាប់ពីអាជ្ញាធរ បានចោទប្រកាន់ក្រុមហ៊ុន Meta ពីការអត់ឱនចំពោះសកម្មភាពស្អប់ខ្ពើមរុស្ស៉ី (Russophobia) ក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ សូមបញ្ជាក់ថា Facebook និង Instagram មិនអាចដំណើការបានក្នុងប្រទេសរុស្ស៊ីចាប់តាំងពីខែមីនា ប៉ុន្តែប្រជាជនរុស្ស៊ីជាច្រើន បានប្រើបណ្តាញឯកជននិម្មិត (VPN) ដើម្បីបន្តប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ។