បណ្តាញសង្គម

ប្រទេសហូឡង់ បានសម្លាប់សត្វមាន់ចំនួន 300,000 ក្បាលបន្ថែមទៀត ចំពេលមានការរីករាលដាលនៃជំងឺផ្តាសាយបក្សី

រដ្ឋាភិបាលហូឡង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហូឡង់ នឹងសម្លាប់សត្វមាន់ចំនួន ៣០០,០០០ ក្បាលទៀត នៅក្នុងកសិដ្ឋានមួយនៅភាគខាងត្បូងនៃប្រទេសនេះ បន្ទាប់ពីរកឃើញថា មានជំងឺឆ្លងខ្លាំងនៃជំងឺផ្តាសាយបក្សីនៅទីនោះ។

ប្រហែល៣០ ករណីនៃទម្រង់ដ៍សាហាវនៃជំងឺគ្រុនផ្តាសាយបក្សី ត្រូវបានរាយការណ៍នៅក្នុងប្រទេសហូឡង់ ចាប់តាំងពីដើមខែកញ្ញា បន្ទាប់ពីមានករណីរាប់សិបកើតឡើង កាលពីដើមឆ្នាំនេះ។

អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ប្រទេសហូឡង់ បានឲ្យដឹងថា សត្វបក្សីជិត៦ លានក្បាល ត្រូវបានសម្លាប់រួចហើយនៅក្នុងប្រទេសហូឡង់ ចាប់តាំងពីជំងឺប្រភេទថ្មី ត្រូវបានរកឃើញជាលើកដំបូងនៅថ្ងៃទី២៦ ខែតុលាឆ្នាំមុន នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃព្រហ.។