បណ្តាញសង្គម

សម្លឹងមើលប្រទេសចិនជាមួយប្រធានរដ្ឋចិន ក្ដីសុបិន្តរបស់សិប្បករប្រទេសធំ

(ប៉េកាំង)៖ ក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang ប្រទេសចិនគឺ «អង្រឹងនៃយន្តហោះចម្បាំងចិន»។ ពេលចុះត្រួតពិនិត្យការងារនៅខេត្ត Liaoning ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅ ក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang។

ការយកចិត្តទុកដាក់របស់លោក Xi Jinping បានលើកទឹកចិត្តបុគ្គលិកនានានៃក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang ធ្វើការច្នៃប្រឌិតថ្មីនិងរីកចម្រើនទៅមុខ ដោយឥតឈប់ឈរ។ ក្នុងរយៈពេល១០ឆ្នាំ យន្តហោះចម្បាំងគ្រប់ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang បានក្លាយទៅជាអាវុធសំខាន់បំផុត នៃប្រដាប់អាវុធអាកាស យន្តហោះចម្បាំង J-15 និងនាវាផ្ទុកយន្តហោះចិន រួមគ្នាគាំពារទឹកដីរបស់ប្រទេសចិន។ «ចងចាំការផ្តែផ្តាំរបស់លោក Xi Jinping ប្រធានរដ្ឋចិន លះបង់យុវវ័យរបស់យើងទៅឱ្យ លំហអាកាសរបស់មាតុភូមិ»។

ឈរមុតមាំនៅជួរមុខនៃឧស្សាហកម្មអាកាសចរណ៍ នាំមុខកម្រិតប្រដាប់អាវុធអាកាសចរណ៍ តាមរយៈស្មារតីសិប្បករនិងការច្នៃប្រឌិតថ្មី នេះជាឧត្តមគតិនិងការស្វែងរករបស់ បុគ្គលិកទាំងមូលរបស់ ក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Shenyang៕

ដកស្រង់ពី៖Fresh News