បណ្តាញសង្គម

អ៉ីរ៉ង់ ចាប់ខ្លួនមនុស្ស១០នាក់ ដែលជាភ្នាក់ងារធ្វើការឱ្យចារកម្មអ៉ីស្រាអែល

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃចន្ទ បានផ្សាយថា អាជ្ញាធរអ៉ីរ៉ង់ បានចាប់ឃាត់ខ្លួន មនុស្សចំនួន១០នាក់ ដែលធ្វើការឱ្យអ៉ីស្រាអែល នៅក្នុងខេត្តអាស៊ែបៃហ្សង់ខាងលិច។

ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ Fars បានបន្ថែមទៀតថា បុគ្គលទាំងនោះ បានធ្វើការទាក់ទងតាមប្រព័ន្ធវីដេអូដោយផ្ទាល់ជាមួយក្រុមមន្រ្តីចារកម្មរបស់ទីភ្នាក់ងារ Mossad ដែលជាស្ថាប័នស៉ើបការណ៍សម្ងាត់របស់ប្រទេសអ៉ីស្រាអែល។

សូមបញ្ជាក់ថា អ៉ីស្រាអែល និងអ៉ីរ៉ង់ គឺជាសត្រូវយូរអង្វែងនឹងគ្នាប្រចាំនៅតំបន់មជ្ឈិមបូព៌ា។ អ៉ីស្រាអែលបានចោទអ៉ីរ៉ង់អំពីការគាំទ្រចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងទៅលើខ្លួន ខណៈខាងអ៉ីរ៉ង់វិញចោទថា អ៉ីស្រាអែល បានធ្វើសកម្មភាពសម្លាប់ក្រុមមន្រ្តីខ្លួនជាច្រើនរូប នេះបើតាមការផ្សាយរបស់ AFP