បណ្តាញសង្គម

ស្លាប់កូនប្រុសម្នាក់ ក្នុងករណីចាប់ជំរិត ចៅហ្វាយក្រុង នៅហ្វីលីពីន

ហ្វីលីពីន៖ យោងតាម ការលើកឡើង របស់អាជ្ញាធរ ហ្វីលីពីន នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ចៅហ្វាយក្រុងនៅ ភាគខាងត្បូងប្រទេស និងកូនប្រុស របស់លោកម្នាក់ទៀត ត្រូវបានក្រុម ឧទ្ទាមមួយក្រុម ចាប់ជំរិត កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ ហើយក៏ត្រូវ បានរកឃើញ សាកសពនៅព្រឹក ថ្ងៃអង្គារនេះផងដែរ ។

ទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នេះដោយដក ស្រង់សម្ដី លោកវរសេនី Alexander Macario មេបញ្ជាការ កងពលតូចប្រចាំ តំបន់នោះ បាន និយាយបន្ដទៀតថា  លោក ដារីអូ អូតាហ្សា ចៅហ្វាយក្រុង ឡ៊តូ និងកូនប្រុសឈ្មោះ ដារីល ត្រូវបានត្រូវ បានគេចាប់ជំរិត និងបាញ់ឲ្យ របួសដោយ គ្រាប់កាំភ្លើងខ្លី ហើយត្រូវបានរក ឃើញ ដោយទាហាន នៅភូមិហ៊ីន ធ័រឡេនដ៍ ទីក្រុងប៊ូទួនខេត្ត អាហ្គូសាន ឌែលណត នៅម៉ោង ៦និង ៥០នាទី ព្រឹកនៅថ្ងៃអង្គារនេះ ។

បន្ទាប់ពីករណី កើតហេតុក្រុមប៉ូលិស ប្រដាប់អាវុធជាង ១០នាក់ នៃការិយាល័យ ជាតិទទួល បន្ទុក ស៊ើបអង្កេត បានធ្វើ ការឡោមព័ទ្ធផ្ទះ របស់ជនរងគ្រោះ នៅភូមិបាអាន ក្រុងប៊ូទួន នៅម៉ោង ៦ល្ងាច ហើយបាន បញ្ជូនជនរង គ្រោះតាមរថយន្ដម៉ាក SUV មួយគ្រឿង ដើម្បី បង្វែរទិសដៅ របស់ក្រុមឧទ្ទាមផងដែរ ។

ខណៈពេលនេះ មន្រ្តីប៉ូលីស និងបុគ្គលិកយោធា បានចេញ ប្រតិបត្តិការ ខិតខំប្រឹងប្រែង ប្រឆាំងនឹង ក្រុមឧទ្ទាម និងកងទ័ព ប្រជាជនថ្មី ដែលសង្ស័យ ថាពួកគេស្ថិត នៅពីក្រោយ ករណីសម្លាប់ កូនប្រុសរបស់ ចៅហ្វាយក្រុងនេះ ៕

ដកស្រង់ពី៖ដើមអម្ពិល