បណ្តាញសង្គម

អាមេរិក រិះគន់អ៉ីស្រាអែល ជុំវិញការអនុញ្ញាត ការតាំងទីលំនៅខុសច្បាប់ នៅភាគខាងជើងតំបន់ West Bank

សហរដ្ឋអាមេរិក បានរិះគន់អ៉ីស្រាអែល ជុំវិញបទបញ្ជា ដែលអនុញ្ញាតឲ្យអ្នកតាំងទីលំនៅជនជាតិជ្វីហ្វ តាំង ទីលំនៅជាអចិន្ត្រៃយ៍ តំបន់មួយស្ថិតនៅភាគខាងជើង តំបន់ West Bank ដែលកន្លងមកទីក្រុង វ៉ាស៊ីនតោនធ្លាប់ព្រមានរដ្ឋាភិបាលអ៉ីស្រាអែល ឲ្យជៀសវាងការផ្តល់ភាពស្របច្បាប់ណាមួយដល់អ្នកទាំង នោះ។

ប្រមុខទីបញ្ជាការកណ្តាលរបស់យោធាអ៉ីស្រាអែល បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីសប្តាហ៍មុន ដែលអនុញ្ញាតឲ្យជនជាតិអ៉ីស្រាអែលចូលទៅកាន់ជុំរុំហូម៉េស ក្បែរទីក្រុងណាប្ល៊ស៍ ដោយត្រួសត្រាយផ្លូវ សម្រាប់ការរស់នៅអចិន្រ្តៃយ៍ សម្រាប់ទីលំនៅដែលត្រូវបានសាងសង់នៅទីនោះ។

សូមបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអំពាវនាវម្តងហើយម្តងទៀតដល់អ៉ីស្រាអែល ឲ្យបដិសេធ រាល់ទង្វើ ដែលបង្កើនភាពតានតឹងជាមួយក្រុមប៉ាឡេស្ទីន ដូចជាការអនុញ្ញាតឲ្យមានការតាំង លំនៅអចិន្ត្រៃយ៍ ជាពិសេសតំបន់ Homesh នេះតែម្តង នេះបើតាមការផ្សាយរបស់ AFP ។