បណ្តាញសង្គម

អ៉ីរ៉ង់ប្តូរប្រមុខទីភ្នាក់ងារសន្តិសុខថ្មី ក្រោយកាន់តំណែងអស់ជិត១០ឆ្នាំ

 លោក អាលី សាំខានី ដែលជាឥស្សរជនកំពូលមួយរូបនៅក្នុងស្ថាប័នអ៉ីរ៉ង់ បានចាកចេញពី មុខ តំណែងជាប្រមុខទីភ្នាក់សន្តិសុខហើយ បន្ទាប់ពីកាន់តំណែងអស់រយៈពេលជិតមួយទសវត្សរ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រធានាធិបតី លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី បានតែងតាំង លោក អាលី អាកបា អាម៉ាឌីយ៉ាន ដែលជាមេបញ្ជាការជាន់ខ្ពស់នៅក្នុងកងឆ្មាំបដិវត្តន៍ ឲ្យកាន់តួនាទីជា ប្រមុខទីភ្នាក់សន្តិសុខជំនួស លោក សាំខានី។លោក សាំខានី បានបង្ហាញខ្លួន ដើម្បីប្រកាសពីការចាក ចេញនេះ កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។

សូមបញ្ជាក់ថា លោក សាំខានី ត្រូវបានតែងតាំងជាប្រមុខនៃទីប្រឹក្សាសន្តិសុខជាតិអ៉ឺរ៉ង់ កាលពីខែកញ្ញា ឆ្នាំ២០១៣ ហើយបានដើរតួយ៉ាងសំខាន់ ក្នុងការរៀបចំគោលនយោបាយសន្តិសុខរបស់ប្រទេស ក្នុងទសវត្សរ៍កន្លងមក នេះបើតាមការផ្សាយរបស់ AFP ។