បណ្តាញសង្គម

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង ធ្វើតេស្តវិជ្ជមានកូវីដ១៩

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ១៩ បន្ទាប់ពីធ្វើដំំណើរ ទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់ អាហ្វ្រិកខាងត្បូង និងប្រទេសកេនយ៉ា នេះបើតាមកការបង្ហោះសាររបស់លោកលើហ្វេសប៊ុក កាលពីថ្ងៃចន្ទ។

សិង្ហបុរី បានស្ថិតក្នុងរលកឆ្លងថ្មីនៃកូវីដ១៩ ដែលបានឈានដល់កម្រិតខ្ពស់បំផុត កាលពីចុងខែមេសា។ លោក លី ក៏បានអំពាវនាវដល់ពលរដ្ឋឲ្យបន្តរក្សាការចាក់វ៉ាក់សាំង ព្រោះវាជួយកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី អាយុ ៧១ឆ្នាំ បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសជម្រុញលើកចុងក្រោយនៅកំឡុងខែវិច្ឆិកា។

លោក លី ទើបនឹងបានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងខេបថោន នៃប្រទេសអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា និងទៅកាន់ទីក្រុងណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា នេះបើតាមការផ្សាយរបស់ AFP។