បណ្តាញសង្គម

លោក ម៉ាក្រុង ពន្យារពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អាល្លឺម៉ង់ ចំពេលមានវិបត្តិក្នុងស្រុក

 បារាំង និងអាល្លឺម៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង ត្រូវពន្យារពេលធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលគ្រោងចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ដោយសារតែភាពចលាចលនៅក្នុងប្រទេសបារាំង។

អ្នកនាំពាក្យប្រធានាធិតីអាល្លឺម៉ង់ បានឲ្យដឹងថា លោក ម៉ាក្រុង បាននិយាយទូរស័ព្ទជាមួយលោកប្រធានាធិបតី ហ្រ្វេង វ៉លទ័រ ស្តែនម៊ែរ ហើយបានប្រាប់អំពីស្ថានភាពនេះក្នុងប្រទេសបារាំង និងបានស្នើឡើងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលបានគ្រោងទុកនៅអាល្លឺមង់ នឹងត្រូវពន្យារពេល»។

សូមបញ្ជាក់ថា ការប្រកាសនេះធ្វើឡើង ចំពលដែលមនុស្សចំនួន ៧១៩នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង អំឡុងយប់ទី៥នៃកុបកម្មដ៏ហិង្សា ផ្តើមចេញពីការសម្លាប់យុវជនម្នាក់ដោយប៉ូលិសបារាំង នេះបើតាមការផ្សាយរបស់ AFP ។