បណ្តាញសង្គម

យោធាចិន ស្វែងរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយកងទ័ពជើងទឹករុស្ស៉ី

រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ៊្វូ បានប្រាប់មេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី លោកឧត្តមនាវីឯក នីកូឡាយ យេវមេនូវ ក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងថា កងទ័ពរំដោះប្រជាជនចិន រំពឹងថា នឹងមានការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការជាញឹកញាប់ជាមួយកងទ័ពជើងទឹករុស្ស៉ី។

លោក លី ត្រូវបានដកស្រង់សម្តីតាមរយៈបណ្តាញសង្គម WeChat បានសង្កត់ធ្ងន់អំពីការរំពឹងទុកថា កង កម្លាំងជើងទឹកនៃប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធ ក៏ដូចជាល្បាតរួមគ្នាជាញឹកញាប់ ដើម្បីរួមចំណែកជា វិជ្ជមានដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោក។

សូមបញ្ជាក់ថា បើតាមលោករដ្ឋមន្រ្តីការពារជាតិចិន ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរុស្ស៉ី និងចិន កំពុងមានការរីកចម្រើនជាលំដាប់ នេះបតាមការផ្សាយរបស់សារព័ត៌មានរុស្ស៉ី TASS កាលពីថ្ងៃចន្ទ។