បណ្តាញសង្គម

យោធាប៉ាគីស្ថាន និងអ៊ីរ៉ង់ បង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការវាយប្រហារ តាមព្រំដែនរបស់ពួកសកម្មប្រយុទ្

 មេដឹកនាំយោធាកំពូលនៃប្រទេសប៉ាគីស្ថាន និងប្រទេសជិតខាងអ៊ីរ៉ង់ បានយល់ព្រមបង្កើនកិច្ចសហប្រតិ បត្តិការចែករំលែកការស៊ើបការណ៍សម្ងាត់ និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការវាយ ប្រហាររបស់ពួកសកម្មប្រយុទ្ធផ្តាច់ខ្លួន នៅតាមព្រំដែនរបស់ពួកគេ។

កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេច ក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីចុងសប្តាហ៍ ទៅកាន់ទីក្រុង តេអេរ៉ង់ ដោយមេទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថាន លោកឧត្តមសេនីយ៍ Asim Munir ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ លោក Munir ទៅកាន់ទីក្រុងតេអេរ៉ង់ កើតឡើងបន្ទាប់ពីមានការផ្ទុះ ឡើងនៃការវាយប្រហារនៅក្នុងខេត្ត Balochistan ភាគនិរតី ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេស អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។

សូមបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការវាយប្រហារឆ្លងព្រំដែន របស់ពួកសកម្មប្រយុទ្ធប៉ាគីស្ថាន ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់ បានជួបប្រទះនឹងភាពតានតឹង។ ក្រុមបំបែកខ្លួនតូចៗ បាននៅពីក្រោយការបះបោរ ដែលអូសបន្លាយយូរមកហើយ ខណៈពួកគេទាមទារឯករាជ្យខេត្ត Balochistan ដែលសម្បូរដោយឧស្ម័ន និងប្រេង ពីរដ្ឋាភិបាលកណ្តាលនៃទីក្រុងអ៊ីស្លាម៉ាបាដ នេះបើតាមការផ្សាយរបស់ AFP ។