បណ្តាញសង្គម

រុស្ស៊ី នឹងកាត់បន្ថយការនាំចេញប្រេងឆៅចំនួន ៣សែនបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ខែកញ្ញា

 ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានថ្លែងថា ប្រទេសរុស្ស៊ី នឹងបន្តកាត់បន្ថយការនាំចេញប្រេងឆៅរបស់ខ្លួន រហូតដល់ខែកញ្ញា ខណៈពេលដែលកាត់បន្ថយទំហំផ្គត់ផ្គង់ប្រេងសន្សឹមៗ។

ប្រទេសរុស្ស៊ី បានសន្យាកាត់បន្ថយការផ្គត់ផ្គង់ទៅក្រៅប្រទេសចំនួន ៥សែនបារ៉ែលក្នុងមួយថ្ងៃក្នុងខែសីហា។ ការសម្រេចចិត្តរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តបន្តការកាត់បន្ថយផលិតកម្មរបស់ខ្លួនជាឯកតោភាគីចំនួន 1 លានបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ខែកញ្ញា ហើយបាននិយាយថា ការកាត់នេះ អាចអូសបន្លាយពេលបន្ថែមទៀត ឬអាចសូម្បីតែអាចកាត់បន្ថយច្រើនជាងនេះ ក៏ថាបាន។

តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគត បានកើនឡើង ២,១% បន្ទាប់ពីការប្រកាសរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍កន្លង ដោយបានជួញដូរជិតដល់ ៨៥ដុល្លារ$ក្នុងមួយបារ៉ែល នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ។