បណ្តាញសង្គម

អ៊ុយក្រែន ថាស្រ្តីម្នាក់ស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៉ីលើទីក្រុង Kherson

 (កៀវ)៖ មន្ត្រីក្នុងតំបន់ បានឲ្យដឹងថា មានស្ត្រីម្នាក់ស្លាប់ ក្នុងពេលដែលកងកម្លាំងរុស្ស៉ីបាញ់ផ្លោងទៅលើទីក្រុងខឺសុន (Kherson) ដែលស្ថិតនៅឯភាគខាងត្បូងអ៊ុយក្រែន នាថ្ងៃចន្ទនេះ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣។ អភិបាលតំបន់ លោក អូឡេកសាន់ដឺ ប្រូគូឌីន (Oleksandr Prokudin) បានឲ្យដឹងតាមបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «នេះជាយប់ដ៏លំបាកមួយសម្រាប់ Kherson... កងទ័ពរុស្ស៉ីបានបន្តវាយលុកលើផ្ទះអ្នកស្រុក នៅកណ្តាលទីក្រុង។ ការបាញ់ផ្លោងបានចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រ និងមានរយៈពេលច្រើនម៉ោង»។

យ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍នោះបានទេ។ គួរបញ្ជាក់ថា អ៊ុយក្រែន បានវាយដណ្តើមយកទីក្រុងខឺសុន និងផ្នែកខ្លះនៃតំបន់ខឺសុន ត្រឡប់មកវិញកាលពីខែវិច្ឆិកា បន្ទាប់ពីរុស្ស៉ីកាន់កាប់អស់ជាច្រើនខែ ប៉ុន្តែជាប្រចាំកងកម្លាំងរុស្ស៉ីតែងវាយលុកទីក្រុង និងតំបន់ជុំវិញនោះ ចេញពីត្រើយម្ខាងកាត់ទន្លេឌីនីប្រូ (Dnipro)៕

ដកស្រង់ពី៖ Fresh News